ស្នាមញញឹមមួយ គឺមានតម្លៃមួយពាន់ពាក្យ។ យើងតែងតែមានការសប្បាយចិត្តដើម្បីនាំយកមកនូវស្នាមញញឹមនៅលើមុខរបស់អ្នក។ គ្លីនីកយើងខ្ញុំមានបំណងផ្តល់ជូននូវឯកទេសផ្សេងគ្នានៅក្រោមដំបូលតែមួយ ដូចជា Prosthodontist, Implantologist, Endodontist, Orthodontist, Pedodontist, Periodontist, Oral surgeons ។

ការដាំបង្គោលធ្មេញក្នុងឆ្អឹង
(Dental Implants)

ការដាំបង្គោលធ្មេញក្នុងឆ្អឹង គឺជាដំណោះស្រាយមួយដែលមានប្រសិទ្ធិភាព មានសុវត្ថិភាពបំផុត នៅកន្លែងធ្មេញបាត់បង់។ វិធីសាស្រ្តនេះយើងមិនចាំបាច់ឆាបធ្មេញជិតខាងដើម្បីធ្វើជាស្ពាននោះទេ និងត្រូវ​បាន​រចនា​ឡើង​សម្រាប់​តំបន់ដែលគ្មានធ្មេញ និង​ការ​ព្យាបាល​រួម​បញ្ចូល​ទាំងការដាក់​ឬ​ស​ធ្មេញសិប្បនិម្មិតដែល​ធ្វើ​ពី​ទី​តានី​ញ៉ូ​ម (Titanium) ​ដែលជា​លោហៈ​ធាតុ​ពិសេស​ខាំជាប់ល្អទៅនឹង​ឆ្អឹង​ថ្គាម។

ធ្មេញស្រោប
(Dental Crowns)

ធ្មេញស្រោបគឺជាធ្មេញដែលគ្របដណ្តប់ជុំវិញធ្មេញដែលបានខូច ស្រាំ ឬ បែកយ៉ាងធ្ងន់ធ្ងរ ដើម្បីផ្តល់ឲ្យវាជាគ្រឹះយ៉ាងរឹងមាំ ការពារវាពីការខូចខាតបន្ថែមទៀត និងមានលក្ខណះដូចធ្មេញធម្មជាតិ ដែលធ្វើឱ្យប្រសើរឡើងនូវទំនុកចិត្ត និងស្នាមញញឹមរបស់អ្នក។

ការសាងសង់ទ្បើងវិញ
(Restorative dentistry)

នៅពេទ្យធ្មេញ បញ្ញា គ្រូពេទ្យធ្មេញរបស់យើងខ្ញុំមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យទន្តសាស្រ្ត។ យើងរីករាយជួយអ្នកឲ្យញញឹមដោយមានទំនុកចិត្ត និងការពារស្នាមញញឹមរបស់អ្នក។ ទោះបីជាធ្មេញត្រូវការបិតបំពេញតូច ឬ ត្រូវការព្យាបាលរន្ធឬស យើងធ្វើឱ្យប្រាកដថាអ្នកបានដឹងជាមុន និងពេលដែលធ្មេញរបស់អ្នកមួយ ឬ ច្រើនត្រូវបានបាត់បង់ ឬ តម្រូវឲ្យមានការព្យាបាលធ្មេញដែលនៅជុំវិញ និងអញ្ចាញធ្មេញដែលរងផលប៉ះពាល់ផងដែរ។ មានជម្រើសជាច្រើនក្នុងការព្យាបាលដូចជា ធ្មេញស្រោប ធ្មេញស្រោបជាស្ពាន ការដាំបង្គោលក្នុងឆ្អឹង ធ្មេញពាក់ដាក់ដោះបាន ឬ ការធ្វើsealant ជាដើម។

ការបម្រែពណ៌ធ្មេញ

សេវាបម្រែពណ៌ធ្មេញរបស់យើង គឺផ្តោតលើការកែលម្អសម្រស់ធ្មេញ មាត់ និងស្នាមញញឹមដែលការព្យាបាលប្រកបដោយសុវត្ថិភាព ដើម្បីផ្ដល់ឲ្យអ្នកនូវស្នាមញញឹមគួរឲ្យទាក់ទាញបន្ថែមទៀត។ ជម្រើសខាងក្រោមត្រូវបានផ្តល់ជូននៅក្នុងសេវានេះ:

  • ខាំពុម្ពឲ្យស : ធ្វើធ្មេញឲ្យសជាមួយ peroxide ដើម្បីផ្លាស់ប្តូរពណ៌ធ្មេញធម្មជាតិ។
  • បាញ់កាំរស្មីឲ្យស : ប្រើប្រាស់ថាមពលពន្លឺដើម្បីយកចេញស្នាមប្រឡាក់ និងបម្រែពណ៌ធ្មេញឲ្យសដោយ

ប្រើបច្ចេកវិទ្យាពន្លឺប្លាស្មា។

ធ្មេញស្រោបជាស្ពាន
(Dental Bridges)

ជាវិធីសាស្រ្តមួយដែលគេប្រើដើម្បីបំពេញចន្លោះធ្មេញដែលបានបាត់ ដោយយកធ្មេញធម្មជាតិសងខាងធ្វើជាបង្គោល។ ការខាំរបស់អ្នកមិនផ្លាស់ប្តូរ និងធ្មេញរបស់អ្នកមិនត្រេត ហេតុនេះហើយបានជាស្នាមញញឹមរបស់អ្នកមើលទៅដូចធម្មជាតិ។

ធ្មេញស្និត ឬ ធ្មេញដោយផ្នែក
(Full or Partial Dentures)

ប្រសិនបើលោកអ្នកបានបាត់បង់ធ្មេញមួយចំនួន ឬ ទាំងអស់នៃធ្មេញរបស់អ្នក Full or Partial Denture អាចមានដំណោះស្រាយសម្រាប់អ្នក។ ត្រង់នេះ dentures សក្ដិសមមានផាសុខភាព និងមានភាពទាក់ទាញ។ ពួកគេបានផ្គូផ្គងពណ៌ និងទំហំរបស់ធ្មេញនៅជុំវិញនោះ។ dentures គាំទ្រដល់រចនាសម្ព័ន្ធមុខរបស់អ្នក ឲ្យមានសម្រស់ដូចធម្មជាតិ។

ការព្យាបាលសម្រាប់កុមារ

ធ្វើ Sealant :ការធ្វើSealantនេះ គឺធ្វើលើកុមារដែលមានអាយុចាប់ពី៦ឆ្នាំទ្បើងទៅ ដែលជាអាយុកាលដុះថ្គាមធំទី១ ហើយធ្មេញនោះមានចង្អូរជ្រៅៗ ដែលងាយទាក់ជាប់ចំណីអាហារ នាំឲ្យពុកខូច។

ការពត់ធ្មេញ

eCligner ជាមួយវិធីសាស្រ្តតែមួយគត់របស់យើងពីប្រទេសកូរ៉េ យើងអាចធ្វើការពត់ធ្មេញដោយមិនចាំបាច់ពាក់ដែក និងលួស ដែលពិបាកពាក់ ពិបាកសំអាត នាំឲ្យពុកធ្មេញ ពិសេសគ្មានសម្រស់ពេលពាក់។​ ពត់ធ្មេញដោយeCligner ងាយស្រួលពាក់ មិនប៉ះពាល់ធ្មេញធម្មជាតិ អាចដោះចេញពេលណាក៏បាន ពិសេសមើលមិនដឹងទេពេលពាក់វា
eCligner ជាបច្ចេកវិទ្យាទំនើបក្នុងការពត់តម្រង់ធ្មេញ ចំណាយពេលវេលាខ្លី អាចដឹងពីលទ្ធផលក្រោយការពត់ជាមុន មុននឹងសំរេចចិត្ត។

eCligner

ដើម្បីធានាឲ្យបានកូនរបស់លោកអ្នកមានធ្មេញល្អដែលមានរយៈពេលមួយជីវិត អ្នកត្រូវ អនុវត្តអនាម័យមាត់ធ្មេញល្អបំផុតពីអាយុដើមឆ្នាំមួយ។ នៅពេទ្យធ្មេញ បញ្ញា អ្នកអាចមានអារម្មណ៍ថាមានទំនុកចិត្តដែលយើងមានមធ្យោបាយគ្រប់យ៉ាង ដើម្បីជួយក្នុងនោះរួមមានការការពារមាត់ធ្មេញ និងអនាម័យតាមរយៈការដុសធ្មេញធ្មេញ និងការជ្រើសរើសថ្នាំដុសធ្មេញ និងការព្យាបាលជាមូលដ្ឋានប្រសិនបើមានការចាំបាច់សម្រាប់ធ្មេញដ៏មានតម្លៃរបស់កូនអ្នក។